ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ប្រធានគណៈកម្មការដឹកនាំ ធ្វើលំហាត់និងសមយុទ្ធ រវាងកងយោធពលខេមរភូមិន្ទ ជាមួយបណ្តាប្រទេសជាមិត្ត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាស សេចក្តីសម្រេច ការបង្កើតអនុគណៈកម្មការ ដឹកនាំធ្វើលំហាត់ និងសមយុទ្ធកងទ័ពជើងទឹក នាបញ្ជាការដ្ឋានកងទ័ពជើងទឹក ។