ព័ត៌មានជាតិ

មន្ដ្រីក្រសួងសុខាភិបាល បញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមិនមានជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មីឡេីយ

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានញ្ជាក់ថា រហូតដល់ពេលនេះ ជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី មិនមាននៅកម្ពុជានោះទេ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពរបស់ក្រសួងសុខាភិបាល និងបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីៗ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា សព្វថ្ងៃនេះកម្ពុជាគ្មានជំងឺនេះឡេីយ។

លោកស្រីបន្ដថា បច្ចុប្បន្នករណីជំងឺរលាកសួតនេះ កើតមាននៅប្រទេសចិនចំនួន ៥៧១ករណី ស្លាប់១៧ករណី ធ្ងន់ធ្ងរ ៩៥ករណី ៕

ដោយ៖ អេង ប៊ូឆេង

To Top