ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល​ កំពុងរៀបចំសន្និសីទការសែត ស្តីពី វឌ្ឍនភាពក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពខ្យល់នៅកម្ពុជា

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ បានរៀបចំសន្និសីទ សារព័ត៌មាន ស្តីពី «វឌ្ឍនភាពក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថានភាព គុណភាពខ្យល់នៅកម្ពុជា» នៅសាលប្រជុំ នៃទីស្តីការគណៈរដ្ឋមន្ត្រី។

សន្និសីទនេះ មានទិសដៅ និងគោលបំណង បង្ហាញសាធារណជនឲ្យបានដឹង និងយល់ច្បាស់អំពីសកម្មភាព និងសមិទ្ធផលរបស់ក្រសួងបរិស្ថាន។ ជាមួយគ្នានេះផងដែរ សន្និសីទសារព័ត៌មាន ក៏មានបំណងបញ្ជាក់ជូនសាធារណជន ឲ្យបានជ្រាបច្បាស់ពីបច្ចុប្បន្នភាព នៃស្ថានភាព គុណភាពខ្យល់នៅកម្ពុជា ដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្ន ជូនដល់ប្រជាពលរដ្ឋ។

វាគ្មិនដែលអញ្ជើញចូលរួម៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល តំណាងក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

ដោយ៖ អេង ប៊ូឆេង

To Top