ព័ត៌មានជាតិ

Update:រដ្ឋមន្រ្តីក្រសួងសុខាភិបាល អំពាវនាវឱ្យរួមគ្នា ផ្សព្វផ្សាយវិធានការទប់ស្កាត់ មេរោគកូរ៉ូណា

ភ្នំពេញ៖ ម៉ម ប៊ុនហេង បានស្នើសុំយ៉ាងទទូចជាថ្មីម្តងទៀត សូមអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយជាផ្លូវការ បន្តជួយផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះការលេចឡើងនូវមេរោគកូរ៉ូណានេះ។

លោករដ្ឋមន្រ្តីបញ្ជាក់ថាលោកនឹងចុះទៅខេត្តព្រះសីហនុ ដើម្បីពិនិត្យជាក់ស្តែងដើម្បីលើកទឹកចិត្ត កុំឱ្យប្រជាពលរដ្ឋ មានការភ័យខ្លាច។

បើតាមការបញ្ជាក់របស់លោករដ្ឋមន្រ្តី អ្នកជំងឺដែលជាជនជាតិ មកពីខេត្តវូហាន ប្រទេសចិន ពិតជាមានវត្តមាន នៅខេត្តព្រះសីហនុ ហើយដែលត្រូវបានយកទុកដាក់ក្នុងបន្ទប់ដាច់ដោយឡែក ដើម្បីពិនិត្យនិងព្យាបាល ព្រមទាំងបាញ់សម្លាប់មេរោគផងដែរ។

To Top