ព័ត៌មានជាតិ

យល់ដឹងពីការចម្លង ជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មី

ភ្នំពេញ៖ ក្នុងនាមជាអ្នកធ្លាប់បម្រើការងារនៅ មន្ទីរពិសោធន៍ស្រាវជ្រាវ វេជ្ជសាស្ត្រនៅវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា រយៈពេលជាង ១០ឆ្នាំ លោកវេជ្ជបណ្ឌិត ជឹម ភក្ត្រា បានចែករំលែកចំណេះដឹងខ្លះៗពាក់ព័ន្ធ នឹង ការចម្លងមេរោគ ជំងឺរលាកសួតប្រភេទថ្មី កូរ៉ូណាវីរុស។

លោកវេជ្ជបណ្ឌិត ជឹម ភក្ត្រា បានធ្វើការពន្យល់យ៉ាងដូច្នេះថា៖ ជាទូទៅការចំលងវីរុស Coronavirus អាចឆ្លងបានត្រូវពឹងលើ កត្តាបីសមស្រប៖ ១.ចំនួនមេរោគ, ២.សីតុណ្ហភាព (ក្រោម២០ C), ៣.ការប៉ះពាល់ និងនៅទល់មុខអ្នកជំងឺផ្ទាល់ ដោយគ្មានរបាំងការពារ)

*កត្តាដែលមិនងាយឆ្លងរាលដាល នៅប្រទេសយើង:

១. ប្រទេសយើងមានសីតុណ្ហភាពលើសពី 30 c (ដែលជាកត្តា Virus មិនអាចរស់បាននៅពេលខ្ទាតចេញពីអ្នកជំងឺណាម្នាក់ ទៅមនុស្សម្នាក់ទៀតដោយរក្សាចម្ងាយពីគ្នា១ម៉ែត្រ)

២. មិនទាន់មានអ្នកផ្ទុក Virus នេះច្រើននៅឡើយ។ ដូច្នេះអ្នកដែលមិននៅក្នុងតំបន់ប្រឈម មិនចាំបាច់ពាក់ម៉ាស់ឡើយ។

*ចំពោះការវិភាគរកមេរោគនេះ

-គឺគេយកសំណាកពីក្នុងច្រមុះ អ្នកសង្ស័យមានមេរោគនេះ (គឺមិនយកសំណាកឈាមទេ)

-ការសង្ស័យនរណាម្នាក់មានជំងឺនេះ គឺផ្តោតទៅលើជននោះ មានកម្តៅលើសពី៣៨c ហើយមកពីតំបន់ប្រឈម (តំបន់ប្រភពជំងឺនេះ)

-ធ្វើការវិភាគ លើDNA របស់មេរោគដោយបច្ចេកទេស Real Time PCR (RT-PCR) ដែលមាននៅ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

មិនមែនស្គែនដូច រាវរកគ្រឿងផ្ទុះនោះទេ

*ចំពោះការប្រើម៉ាស់ ការពារ: Virus នេះមានទំហំ 0,125 micrometer, គឺតូចជាងទំហំ Bacteri ទៅទៀត។ ដូច្នេះម៉ាស់ដែលគេពាក់ទូទៅ នេះមិនអាចរារាំងvirusនេះ 100% បានទេ តែអាចការពារការខ្ទាតទឹកមាត់ នៅពេលគេក្រដាស់ ឬក្អក នៅចំពោះមុខយើង។

លោកវេជ្ជបណ្ឌិត ជឹម ភក្ត្រា ក៏បានណែនាំឲ្យពលរដ្ឋ កុំមានការព្រួយបារម្ភពេក នាំអោយមានការជ្រួលច្របល់។

សូមបញ្ជាក់ថា មកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅកម្ពុជា ទើបតែមានអ្នកជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាត្រឹមតែ ១ករណី ប៉ុណ្ណោះដែលកើតលើបុរសជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ ។ បុរសនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ពីគេ ក្រោមការពិនិត្យព្យាបាល យ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ ហើយគាត់មានសុខភាពធម្មតាទេ ៕

To Top