ភ្នំពេញ ៖ សាលាប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានបង្ហាញសារ “សុខភាពរបស់បុគ្គលិក គឺជាទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុន រីឯ សុខភាពរបស់សិស្ស គឺជាទ្រព្យសម្បត្តិរបស់ជាតិ” ក្រោយពីមានការផ្ទុះជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ។
ជាមួយគ្នានេះ សាលាក៏បានរៀបចំឧបករណ៍សម្រាប់ វាស់កម្ដៅដោយព្រមទាំងការលាងសម្អាតដៃ ជាមួយសាប៊ូ-អាល់កុល របស់សិស្សានុសិស្សនៅតាមបណ្ដាសាខាទាំង២០ទីតាំង ដើម្បីបង្ការ និងរក្សាសុវត្ថិភាព ពីការឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ផងដែរ។
ក្រោយការផ្ទុះជំងឺប្រភេទថ្មីនេះ សាលាប៊ែលធី អន្តរជាតិ ក៏បានចែកជូនម៉ាស់សុវត្ថិភាព ចំនួន៦ម៉ឺនម៉ាស់ ដល់សិស្សនៅទាំង២០ទីតាំងផងដែរ កាលពីថ្ងៃ២៨ មករា ៕