ភ្នំពេញ៖ លោក ប៉ែន នរៈវុធ នាយករង ប.ស.ស. និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជានាយក ប.ស.ស. នៅថ្ងៃទី ៣០ ខែកមរា ឆ្នាំ២០២0 អញ្ជើញជាអធីបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល ស្ដីពីការចុះបញ្ជិកាសហគ្រាស ការបង់ភាគទាន និងការប្រើប្រាស់ទម្រង់ E-Form ថ្មី ព្រមទាំងប្រគល់ វិញ្ញាបនបត្របញ្ជិកា សហគ្រាស គ្រឹះស្ថាន ដែលទើបចុះបញ្ជិកា មកក្នុង ប.ស.ស. ជូនដល់តំណាងរោងចក្រ សហគ្រាស ប្រមាណជា ១២០សហគ្រាស ដោយមានអ្នកចូលរួមជាង ១០០នាក់ ស្ថិតនៅសាលប្រជុំធំ នៃ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ។
ក្នុងឱកាសកិច្ចប្រជុំនោះលោក ប៉ែន នរៈវុធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជិកា និងបង់ភាគទាន មក ប.ស.ស. ក្នុងន័យដើម្បីធានានូវសុខភាព សុវត្ថិភាពកាងារ និងធានានូវ សន្ដិសុខប្រាក់ចំណូល របស់កម្មករនិយោជិតទាំងអស់។
លោក ប៉ែន នរៈវុធ ក៏បានសំណូមពរ ដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន សូមមកចុះបញ្ជិកាសហគ្រាស និងកម្មករនិយោជិត មកក្នុង ប.ស.ស. ព្រមទាំងផ្តល់របាយការណ៍ កម្មករនិយោជិត ឱ្យបានត្រឹមត្រូវ ដើម្បីធានានូវអត្ថប្រយោជន៍ផ្សេងៗ ដែល ប.ស.ស. ផ្ដល់ជូនដល់ពួកគាត់ នៅពេលជួប បញ្ហាសុខភាព ឬគ្រោះថ្នាក់ផ្សេងៗផងដែរ៕
![](https://www.dap-news.com/wp-content/uploads/2020/01/84521957_3379987588738666_1585376139528896512_o-1024x683.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/83292422_3379987188738706_3180142774078930944_o-1024x683.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/83374596_3379987998738625_4666521394903777280_o-1-1024x683.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/83536754_3379988392071919_4658369478256492544_o-1024x683.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/83626365_3379985988738826_7746106812646031360_o-1024x683.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/83929532_3379983802072378_2592546743535009792_o-1024x683.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/84005471_3379985008738924_6494208370818416640_o-1024x683.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/83800608_3379989458738479_2954313350705577984_o-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)