ព័ត៌មានជាតិ

ឆ្នាំ២០១៩ ក្រសួងការបរទេស ជួយសង្គ្រោះពលរដ្ឋខ្មែរ រងគ្រោះដោយការជួញដូរ និងរំលោភបំពាន នៅក្រៅប្រទេសជាង ៣ម៉ឺននាក់

ភ្នំពេញ៖ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេសខ្មែរ បានលេីកឡេីងថា​ ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ក្រសួងបានជួយអន្តរាគមន៍សង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរ រងគ្រោះដោយការជួញដូរ និងការរំលោភបំពាននៅបរទេសចំនួន ៣៦.២៦២នាក់ ។

ក្នុងពិធីបេីកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងលេីកទិសដៅបន្តសម្រាប់ឆ្នាំ២០២០ នៅថ្ងៃទី៣០ មករា លោក អ៊ុច បូររិទ្ធ បានមានប្រសាសន៍ថា ដើម្បីបន្តលើកកម្ពស់ផលប្រយោជន៍ និងកិត្យានុភាពជាតិ នៅឆ្នាំ២០២០នេះ កម្ពុជា ក៏បានត្រៀមខ្លួនជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំផ្សេងៗ ដូចជា “កិច្ចប្រជុំកំពូលអាស៊ី
អឺរ៉ុបលើកទី១៣” “កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧” * យុទ្ធសាស្ត្រសហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី – ចៅប្រាយ៉ា – មេគង្គ (ACMECS)” និងកិច្ចប្រជុំទៅតាមជំនាញផ្សេងៗទៀតជាច្រើន។

លោករដ្ឋលេខាធិការប្រចាំការបញ្ជាក់ថា “ទន្ទឹមនឹងនេះដែរ ក្រសួងតែងតែបាន យកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារផលប្រយោជន៍ ពលរដ្ឋខ្មែរនៅបរទេស ដោយបានជួយអន្តរាគមន៍សង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ជាពិសេសពលករ ពលការិនីខ្មែរ ដែលរងគ្រោះដោយការជួញដូរ និងការរំលោភបំពាននៅបរទេសសរុប ៣៦.២៦២នាក់ ពីប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី វៀតណាម ឥណ្ឌូណេស៊ី និងចិន ជាដើម” ។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្ថែមថា ក្រសួងបានចរចាជាមួយ ភាគីអាមេរិក រៀបចំអនុស្សារណៈយោគយល់គ្នាថ្មី ដើម្បីសម្របសម្រួលលក្ខខណ្ឌនៃ ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ មកពីអាមេរិក។

លោកគូសបញ្ជាក់ថា ក្រសួងក៏បានជួយដោះស្រាយបញ្ហាពលករ និងផ្តល់សេវាកិច្ចការកុងស៊ុលនានា ទាន់ពេលវេលា និងមានប្រសិទ្ធភាពដល់ ពលរដ្ឋខ្មែរនៅបរទេស ៕

To Top
×