ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញបើកការដ្ឋាន សាងសង់ជួសជុលផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដើម្បីធ្វើឲ្យប្រសើរឡើងវិញ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ។ នេះបើតាមការប្រកាស របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ផ្លូវជាតិលេខ២មានប្រវែងសរុប ៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ។ ចំណែក ផ្លូវជាតិលេខ ២២ មានប្រវែងសរុប ៩,៦១ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោម ផ្លូវជាតិលេខ៣ ។
សូមរំលឹកថា គម្រោងសាងសង់ជួសជុល ធ្វើឲ្យប្រសើរឡើងវិញ នៅផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ នេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd ក្រោមក្របខណ្ឌឥណទាន ពីសាធារណរដ្ឋកូរ៉េ ៕ ដោយ៖ អេង ប៊ូឆេង