ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី “បច្ចុប្បន្នភាព និងវឌ្ឍនភាព របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៩:៣០នាទីព្រឹក នៅជាន់ផ្ទាល់ដី សាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្ត្រី។
សន្និសីទនេះ មានទិសដៅ និងគោលបំណងបង្ហាញជូន ដល់សាធារណជនឱ្យបាន យល់ច្បាស់ពីសកម្មភាព និងសមិទ្ធផលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងទិសដៅស្នូលជំរុញ គោលនយោបាយអភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព។
វាគ្មិនដែលនឹងអញ្ជើញចូលរួមគឺ៖ លោក ស្រី វុឌ្ឍ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។