ព័ត៌មានជាតិ

កម្មវិធីពានរង្វាន់ ប្រចាំឆ្នាំ PropertyGuru Cambodia Property Awards លើកទី៥ សម្រាប់ការអភិវឌ្ឍន៍ ខុនដូនៅកម្ពុជា

ភ្នំពេញ ៖ កម្មវិធីពានរង្វាន់អចលនទ្រព្យ ដ៏មានកិត្យានុភាព ប្រចាំតំបន់អាស៊ី មើលឃើញអំពីសន្ទុះកើនឡើង នៃវិស័យនេះ នៅក្នុងប្រទេសកម្ពុជា ។

នៅឆ្នាំ២០២០ ពានរង្វាន់នេះ បានបើកទទួលស្វាគមន៍ សម្រាប់ទីផ្សារអចលនទ្រព្យចំនួន១៥ នៅជុំវិញតំបន់ ដើម្បីធ្វើការប្រកួតប្រជែង វិស័យអចលនទ្រព្យ ល្អជាងគេ នៃកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards ដែលប្រារព្ធធ្វើឡើងទន្ទឹមគ្នាជាមួយ នឹងមហាសន្និបាតវិស័យអចលនទ្រព្យអាស៊ី PropertyGuru នៅទីក្រុងបាងកក ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd ទទួលបាននូវកិត្តិនាមដ៏ល្បីល្បាញដែលអ្នកដទៃប្រាថ្នាចង់បាន ចំពោះការអភិវឌ្ឍន៍ខុនដូដ៏ល្អផ្ដាច់គេនៅតំបន់អាស៊ីនៅក្នុងកម្មវិធី ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងបាងកកកាលពីខែវិច្ឆិកាកន្លងទៅនេះ។

លោក Jules Kay នាយកកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards ក៏នឹងចូលរួមជាមួយ នឹងប្រធានកម្មវិធីនៅក្នុងប្រទេសកម្ពុជា
លោក Sorn Seap ដែលជាអគ្គនាយកក្រុមហ៊ុន Key Real Estate Co Ltd ផងដែរ។ លោក Sorn Seap ត្រឡប់មកដឹកនាំគណៈកម្មការវិនិច្ឆ័យ និងអ្នកដឹកនាំជំនាញការដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការជ្រើសរើសអចលនទ្រព្យ ដ៏ល្អផ្ដាច់គេបំផុតនៅក្នុងប្រទេសកម្ពុជានាឆ្នាំថ្មីនេះ។

លោក Sorn Seap៖ “កម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards នៅតែជាយុទ្ធនាការទីផ្សារដ៏ល្អប្រសើរបំផុតនៅក្នុងវិស័យ ដែលផ្ដល់នូវឱកាសសម្រាប់គម្រោងនានានៅក្នុងប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយពីកិត្តិសព្ទរបស់ខ្លួនទៅកាន់អតិថិជនក្នុងស្រុក និងក្រៅប្រទេស”។

កម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ2020 គឺទទួលបានការឧបត្ថម្ភគាំទ្រ ពីសំណាក់ក្រុមហ៊ុនឈានមុខគេ រួមមានអ្នកឧបត្ថម្ភកម្រិត platinum គឺ ក្រុមហ៊ុន Hitachi Elevators and Escalators អ្នកឧបត្ថម្ភកម្រិត Gold គឺ ក្រុមហ៊ុន CBRE កម្ពុជា អ្នកឧបត្ថម្ភកម្រិត silver គឺ ក្រុមហ៊ុន Jotun ក្រុមហ៊ុនទស្សនាវដ្ដីផ្លូវការ PropertyGuru Property Report ក្រុមហ៊ុនដៃគូសារព័ត៌មានផ្លូវការ Construction & Property Magazine និងមន្រ្តីត្រួតពិនិត្យផ្លូវការ BDO៕

To Top