ភ្នំពេញ៖ ក្នុងខណៈប្រជាជនចិនទាំងមូល កំពុងតែប្រយុទ្ធប្រឆាំង នឹងជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មី ហើយក៏កំពុងតែប្រឈមនឹង ការខ្វះខាត់សម្ភារៈសុខភិបាលផងនោះ នៅថ្ងៃទី២ ខែកុម្ភៈ រដ្ឋបាលខេត្តសៀមរាប បានសម្រេចចិត្តជូនម៉ាសចំនួន ១០ម៉ឺនម៉ាស ទៅកាកបាទក្រហមវ៉ាន់ចូវ ក្រុងឆុងឈីង តែដោយសារពេលវេលាប្រញាប់ពេក ទើបប្រមូលបានតែ ១១៩០កញ្ចប់ ត្រូវនឹង ៥៩៥០០ម៉ាស ។
ក្រោមកិច្ចសម្របស្រួលរបស់ ការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប នៃស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ SHAN DONG AIRLINE បានជួយដឹកសម្ភរៈទាំងនេះទៅកាន់ទីក្រុងឆុងឈីង ដោយឥតគិតថ្លៃតាមជើងហោះហើរ SC1180 នៅម៉ោង១៦:១៥ ។