ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយសុវត្ថិភាពហើយ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដើម្បីចូលរួម កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស” នៅរដ្ឋធានីសេអ៊ូល ពីថ្ងៃទី៣-៥ កុម្ភៈ ។
ក្នុងឱកាសដំណើរអញ្ជើញដល់នេះ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងដោយក្តីនឹករលឹក ពីសំណាក់បងប្អូនជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងបំរើការងារ នៅសាធារណរដ្ឋកូរ៉េយ៉ាងច្រើនកុះករ នៅឯសណ្ឋាគារ ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៕