ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ៖ អ្នកស្វាគមន៍ ច្រើនជាងអ្នកធ្វើបាតុកម្ម ប្រឆាំងហ៊ុនសែន

ភ្នំពេញ៖ ក្នុងជំនួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា អ្នកមកទទួលស្វាគមន៍ច្រើនជាង អ្នកធ្វើបាតុកម្មប្រឆាំងនឹងសម្ដេច ។

សម្ដេចតេជោ ថ្លែងបញ្ជាក់ថា “ខ្ញុំស្មានថា មហាបាតុកម្មគេនោះជន់លិច ទៅក្រុងសេអ៊ូលបាត់ហើយ មនុស្សប៉ុណ្ណឹង មកធ្វើបាតុកម្មប្រឆាំងហ៊ុន សែន យ៉ាងម៉េចនឹងកើត ។អ្នកស្វាគមន៍ហ៊ុន សែន ច្រើនជាងអ្នកធ្វើបាតុកម្មប្រឆាំង” ៕

To Top