នយោបាយ

Full Story៖ នាយករដ្ឋមន្រ្តីស្មានថា អ្នកធ្វើបាតុកម្មនៅកូរ៉េលិចទីក្រុងសេអ៊ូល (វីដេអូ)

នាយករដ្ឋមន្រ្តីស្មានថា អ្នកធ្វើបាតុកម្មនៅកូរ៉េលិច ទីក្រុងសេអ៊ូល

នាយករដ្ឋមន្រ្តីស្មានថា អ្នកធ្វើបាតុកម្មនៅកូរ៉េលិច ទីក្រុងសេអ៊ូលhttps://www.dap-news.com/national/2020/02/03/30143/

Posted by Dap_News_Website on Monday, February 3, 2020

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា សម្តេចស្មានថាមានអ្នកធ្វើបាតុកម្មប្រឆាំងសម្តេចច្រើនរហូតដល់លិចទីក្រុងសេអ៊ូទាំងមូល តែសម្តេចមើលឃើញមានចំនួនតិចតួចបំផុត ។

សម្តេចបន្តថា កាលពីពេលសម្តេចទៅអាមេរិក បារាំង និងប៊ែលហ្សិក ដែលលេចលឺថា នឹងបាតុកម្មនោះ សម្តេចថា ការពិតមានអ្នកស្វាគមន៍សម្តេចច្រើនជាងអ្នកធ្វើបាតុកម្ម លើកលែងតែហ្សឺណែវទេដែលអត់មានធ្វើបាតុកម្ម ។

សម្តេចតេជោបញ្ជាក់ថា “ខ្ញុំស្មានតែមហាបាតុកម្មរបស់គេនោះ វាមានមនុស្សច្រើនជន់លិចទីក្រុងសេអ៊ូល ទៅហើយ! តាមពិតឃើញថាដូចជារបៀបមានអ្នកស្រែម្នាក់ទៅ មានអ្នកស្រែកតាមពីក្រោយ តឹកលឹកៗប៉ុន្មាននាក់ហ្នឹង ហើយមកធ្វើបាតុកម្មប្រឆាំង ហ៊ុនសែនម៉េចទៅរួច។ ស្ថានភាពដូចជាខុសគ្នាឆ្ងាយរវាងម្ខាងអ្នកគាំទ្រ និងអ្នកប្រឆាំង ។ យើងអនុញ្ញាតឲ្យគេធ្វើ! ម្សិលមិញគួរតែមានមនុស្សច្រើន តែបែរជាមនុស្សប៉ុណ្ណឹងមកធ្វើអី?” ។

ក្នុងឱកាសនោះផងដែរ សម្ដេចក៏បានរំលឹក អំពីការធ្វើបាតុកម្មប្រឆាំង សម្ដេច នៅទីក្រុងញ៉ូយ៉ក និងសឺណែវផងដែរថា នៅតែតិចជាងអ្នកមកគាំទ្រសម្ដេច។

បើតាមការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី ពលករខ្មែរប្រមាណជា២០០នាក់បានដើរហែក្បួនលើកបដាពីកន្លែងជួបជុំនៅទីលានជុងកាក់ ក្នុងតំបន់បូស៊ីងកាក់ ក្រុងសេអ៊ូល ឆ្ពោះទៅមុខសាលាក្រុងសេអ៊ូល និងថ្លែងការណ៍ពីគោលបំណងនៃទាមទារឲ្យដោះលែង លោក កឹម សុខា និងស្តារលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ក្រៅពីការទាមទារទាក់ទងនឹងវិបត្តិនយោបាយនៅកម្ពុជា ក្រុមបាតុករក៏បានប្រកាសប្រឆាំង និងគម្រោងផ្ដល់ដី៤០ហិកតា ទៅឲ្យជនជាតិវៀតណាមនៅខេត្តកំពង់ឆ្នាំងផងដែរ។

ប៉ុន្តែសម្រាប់គម្រោងធ្វើបាតុកម្មនេះ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានហៅពួកគេឲ្យមកធ្វើនៅកម្ពុជាវិញបើមានចិត្តសឿងមែន។

លោក សុខ ឥសាន តាមរយៈបណ្តាញសង្គមតេឡេក្រាមនៅព្រឹកថ្ងៃ៣ កុម្ភៈ បានលើកឡើងថា “ពលករខ្មែរនៅកូរ៉េមួយចំនួនតូចថា ខ្លាចបាត់បង់កម្ពុជា បើខ្លាចបាត់បង់កម្ពុជាគួរត្រឡប់ទៅធ្វើបាតុកម្មនៅកម្ពុជា វិញទៅ ។ ពលករខ្មែរនៅកូរ៉េមួយចំនួនតូចចង់ទាញសម្តេចតេជោចេញពីអំណាច ? តើទាញរបៀបម៉េចទៅ បើនៅឯកូរ៉េឯណោះ ។ ចង់ទាញគួរតែវិលមកទាញនៅក្នុងប្រទេសទើបហៅថា អ្នកក្លាហានមែន” ៕

To Top