ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ជាមួយលោកស្រី ហាក់ ចាហានមូន ស្ថាបនិកអង្គការ UPF

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារ ជាមួយលោកស្រី ហាក់ ចាហានមូន (Hak Ja Han Moon) ស្ថាបនិកអង្គការ សហព័ន្ធសន្តិភាពសកល នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត Kintex ក្នុងក្រុងសេអ៊ូល ខណៈពេល ដែលសម្តេចតេជោ ដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញ ចូលរួមរួមកិច្ចប្រជុំកំពូល នៃអង្គការសហព័ន្ធ សន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលប្រព្រឹត្តទៅ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ។នេះបើយោងតាមAKP៕

To Top