ព័ត៌មានជាតិ

កម្ពុជានឹងចុះត្រជាក់ ដល់១៧ អង្សាសេ នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករណ៍ថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃ ១០ ខែកុម្ភៈឆ្នាំ ២០២០នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាប ភាគឦសាន សីតុណ្ហភាពនឹងចុះត្រជាក់ ដល់១៧អង្សាសេ។

តាមរយៈការតាមដានស្ថានភាព អាកាសធាតុ ក្រសួងធនធានទឹក សង្កេតឃើញថា៖ ចាប់ពី៤ ដល់ថ្ងៃ១០ ខែកុម្ភៈជ្រលងសម្ពាធខ្ពស់រំកិល គ្រប់ដណ្ដប់លើកម្ពុជា ស្ថានភាពបែបនេះ ធ្វើឲ្យ៖

  • តំបន់ជួរភ្នំដងរែកនិងខ្ពង់រាបភាឦសាន
  • នៅថ្ងៃ៤-៨ ខែកុម្ភៈធាតុអាកាសត្រជាក់នៅពេលព្រឹក
  • សីតុណ្ហភាពអប្បបរមាមាន១៧-២១ °C
  • សីតុណ្ហភាពអតិបរមាមាន២៩-៣២ °C។
  • តំបន់វាលទំនាប
  • សីតុណ្ហភាពអប្បបរមាមាន២០-២៣ °C
  • សីតុណ្ហភាពអតិបរមាមាន៣១-៣៣°C ។
    *-តំបន់មាត់សមុទ្រ
  • សីតុណ្ហភាពអប្បបរមាមាន២២-២៤ °C
  • សីតុណ្ហភាពអតិបរមាមាន ៣១-៣៣ °C។

ក្នុងនោះនៅថ្ងៃ៨-១០ ខែកុម្ភៈផ្នែកមួយចំនួន នៃបណ្តាវាលទំនាប ភាគខាងក្រោម និងខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ ទៅមធ្យមផងដែរ៕

To Top