ព័ត៌មានជាតិ

ធ្លាក់ដងស្ទូច នៃសំណង់ខុនដូរ បណ្តាលអោយមនុស្សម្នាក់ រងរបួស និងរថយន្ត២គ្រឿង

ភ្នំពេញ ៖ បាក់ដងស្ទូច នៃសំណង់អគារខ្ពស់កប់ពពក បានធ្លាក់បណ្ដាលអោយ ត្រូវអេស្កាវ៉ាទ័រមួយគ្រឿង និងរថយន្តមួយគ្រឿងទៀត ព្រមទាំងមនុស្សរងរបួសផងដែរ ។

ករណីនេះកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចសំណង់អគារខុនដូរ ផ្លូវថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមជំនាញ ខាងបច្ចេកទេសដងស្ទូចបានរុះរើ ដើម្បីបិទបញ្ចប់ការសាសង់របស់ខ្លួនតែ ខណៈនោះមិនដឹង ជារុះរើខុសបច្ចេកទេសយ៉ាងមិចទេ ទើបបានជាគេឃើញបាក់ ដែលដងស្ទូចធ្លាក់មកដល់ដី បណ្ដាលអោយត្រូវអេស្កាវ៉ាទ័រមួយគ្រឿង និងរថយន្តមួយគ្រឿងទៀត ព្រមទាំងមនុស្សម្នាក់រងរបួស ។

ចំពោះករណីនេះដែរ គេសង្កេតឃើញថា បន្ទាប់ពីមានព័ត៌មានថា បាក់ដែកដងស្ទូចធ្លាក់ពីលើអគាបែបនេះ ភ្លាមៗ លោក អាំង សេរិពិសិដ្ឋ បានចុះដល់កន្លែងកើតហេតុ និងត្រួតពិនិត្យជាក់ស្តែង និងបានផ្អាកជាបណ្តោះអាសន្នសិន ៕

To Top