ប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃចន្ទបានសម្តែងការដឹងគុណដល់ប្រទេសប៉ាគីស្ថាន ដែលបានឈរនៅយ៉ាងរឹងមាំជាមួយប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ណាវីរុស ព្រមទាំងបានផ្តល់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តថែមទៀត។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួង ការបរទេសលោកស្រី ហួ ឈុនយីង បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានមួយ តាមអ៊ិនធរណេត នៅពេលដែលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយ លើការសម្រេចចិត្តរបស់ប៉ាគីស្ថាន ក្នុងការមិនជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីខេត្តហ៊ូប៉ី ប្រទេសចិន ទីកន្លែងផ្ទុះជំងឺ។
លោកស្រីហួក៏បានថ្លែងអំណរគុណ ដល់បណ្តាប្រទេសផ្សេងទៀត ដូចជាប៉ាគីស្ថានដែលបានបង្ហាញនូវការជឿជាក់យ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែងប្រឆាំងនឹងវីរុសរបស់ប្រទេសចិន។ ប្រទេសចិនមានទំនុកចិត្តនិងសមត្ថភាព ក្នុងការយកឈ្នះនឹងការផ្ទុះឡើងជំងឺនេះ ឱ្យបានឆាប់បំផុតនិងការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជនរបស់ពួកគេនៅក្នុងប្រទេសចិន។
ដោយលើកឡើងថា នាយករដ្ឋមន្រ្តីប៉ាគីស្ថាន និងរដ្ឋមន្រ្តីការបរទេស បានកោតសរសើរនិងគាំទ្រយ៉ាងខ្លាំង ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃជំងឺរាតត្បាតនេះ។
អ្នកនាំពាក្យបាននិយាយថាប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី ២៩ ខែមករាបានលុបចោលការរឹតត្បិត ជាបណ្តោះអាសន្នលើជើងហោះហើររវាងប្រទេសទាំងពីរ។
លោកស្រីហ៊ូបានសម្តែងការដឹងគុណចំពោះប្រទេសប៉ាគីស្ថានដែលបានរក្សាជើងហោះហើរ និង ការពារការរាលដាលនិងការផ្គត់ផ្គង់ការត្រួតពិនិត្យទូទាំងប្រទេសដើម្បីជួយដល់ប្រទេសចិន៕
ប្រែសម្រួលៈ ណៃ តុលា