ព័ត៌មានជាតិ

JCI សាខាទួលគោក រៀបចំអោយមានជំនួប សហក្រិន និងអ្នកជំនួញ ចែករំលែកបទពិសោធន៍ អំពីប្រធានបទ How to build million-dollars business

ភ្នំពេញ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាទួលគោក (JCI Cambodia-Toul Kork) កាលពីថ្ងៃទី០៣ កុម្ភះ ២០២០ បានផ្តួចផ្តើមបង្កើតកម្មវិធីមួយ ក្រោមប្រធានបទ « How to build million-dollars business » នៅសណ្ធាគារ ESSENCE ចាប់ពីម៉ោង ៨:៣០នាទី ព្រឹក ដល់ម៉ោង ១២ ថ្ងៃកន្លងមកនេះ។

លោក នឹម ឈុន្នី បានស្ម័គ្រចិត្ត ធ្វើជាប្រធានកម្មវិធី ដែលដឹកនាំ ក្រុមការងារស្ម័គ្រចិត្ត របស់កម្មវិធីនេះឡើង បានលើកឡើងថាកម្មវិធីនេះ មានចំនួន៤៤នាក់ ដែលសុទ្ធសឹងតែ ជាសហគ្រិន អ្នកជំនួញ និងអ្នកធ្វើការតាមស្ថាប័ននានា ។ ដូច្នេះគោលបំណងសំខាន់ របស់កម្មវិធីគឺចង់អោយ អ្នកចូលរួមទាំងអស់ បានទទួលនូវការចែករំលែក បទពិសោធន៏ពីបណ្តាលប្រទេសជឿនលឿន និងផ្តល់នូវការយល់ដឹង ពីអត្ថប្រយោជន៏នៃការវិនិយោគ ហើយនិងគន្លឹះមួយចំនួន ដើម្បីបង្កើតនូវប្រាក់ចំណូល រាប់លានដុល្លា ជូនទៅដល់ម្ចាស់អាជីវកម្ម និងសហគ្រិនក្មេងខ្ជី ដែលចង់អោយជំនួញ របស់គាត់កាន់តែប្រសើរឡើង។

ថ្លៃងនាឱកាសនោះដែរ លោកស្រី ទុន លក្ខិណា ប្រធានសភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាទួលគោក ក្នុងឆ្នាំ ២០២០ បានថ្លែងថា ថ្ងៃនេះលោកស្រី ពិតជាមានសេចក្តីរីករាយ ដែលបានឃើញវត្តមាន ព្រះសង្ឃ លោក លោកស្រី និង បងប្អូនទាំងអស់គ្នា ផ្តល់កិត្តិយស ចូលរួមកម្មវិធីនេះ ដែលបានរៀបចំឡើង ដោយការផ្តួចផ្តើម ពីសំណាក់ សមាជិកសមាជិការ ក៏ដូចជាលោកស្រីផ្ទាល់ ជាពិសេស ក្រោមការរៀបចំយ៉ាងយកចិត្តទុកដាក់ អំពី លោក ញឹម ឈុននី ដែលជាប្រធានគំរោង និង ក្រុមការងារទាំងអស់ ។

កម្មវិធីនេះ គឺជាគំរោងដំបូង របស់ JCI កម្ពុជាសាខាទួលគោកក្នុងឆ្នាំ ២០២០នេះ យើងខ្ញុំធ្វើកម្មវិធីនេះឡើង គឺផ្តោតទៅលើផ្នែកពានិជ្ជកម្ម និងអំពីរបៀបនិងគន្លឹះ ធ្វើពានិជ្ជកម្មនៅក្នុងបណ្តាប្រទេសជឿនលឿន ដូចជាប្រទេសអាមេរិច ដែលចចែករំលែកនូវបទពិសោធន៏ទាំងអស់នេះ តាមរយៈវាគ្មិនទាំងពីររូប គឺ លោក SINH Vuthy (Founder and CEO of Redlands Liquor and Redlands Market Area) និងលោក Lim Hour Peov (CEO of Full Well Trading Cambodia and Vietnam។

លោកស្រីសង្ឃឹមថា កម្មវិធីនេះនិងបានផ្តល់ឱកាសអោយអ្នកចូលរួមទាំងអស់ទទួលបាននូវឱកាសរៀនសូត្រ ពីយុទ្ធសាស្រ្ត ភាពជាអ្នកដឹកនាំ ទស្សនះផ្សេង និង បច្ចេកវិទ្យា ដើម្បីយកទៅអនុវត្តន៏បន្ថែមនូវចំណុចខ្វះខាតទៅលើអាជីវកម្មរបស់បងប្អូនអោយបានទទួលជោគជ័យក្នុងមុខជំនួញ។

ជាចុងបព្ចាប់លោកស្រី ក៏ឆ្លៀតក្នុងឱកាសនេះ ថ្លែងអំណរគុណដល់ វាគ្មិនទាំងពីររូប ដែលបានចែករំលែកគន្លឹះ ចំណេះដឹងនិងបទពិសោធន័ជាច្រើន ក៏ដូចជាអ្នកសំរបសំរួលទាំងពីររូបគឺលោក នឹម ឈុន្នី ដែលជាសហស្ថាបនិកក្រុមហ៊ុនបណ្តុះបណ្តាល VIPASSA និងលោក Bun Park នាយកប្រតិបត្តិក្រុមហ៊ុន Camazoon និងជាស្ថាបនិកគេហទំព័រ Phzar ដែលបានចំណាយពេល ដ៏មានតំលៃ មកចូលរួមកម្មវិធីនេះ ហើយក៏អគុណ ដល់ដៃគូសហការណ៏ទាំងអស់ ដែលបានផ្តួចផ្តើមកម្មវិធី ដ៏មានអត្ថប្រយោជន៏មួយនេះ។

ជាពិសេសលោកស្រី ក៏បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន FWT(Full Well Trading Cambodia) ដែលជាក្រុមហ៊ុននាំផ្តាច់មុខនៅ ស្រោមអនាម័យ Okamato បានផ្តល់ជំនួយជាថវិកា រយះពេលមួយឆ្នាំ ២០២០ នេះដល់សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាទួលគោក (JCI Cambodia-Toul Kork) ដើម្បីអនុវត្តន៏គំរោង របស់សាខាផ្ទាល់ ហើយសង្ឃឹម ថាបងប្អូននិងចូលរួមនូវកម្មវិធី និងគំរោងផ្សេងៗទៀត របស់ JCI កម្ពុជាសាខាទួលគោក ក៏ដូចជាគំរោងរបស់JCI Cambodia សាខាផ្សេងៗទៀតដូចគ្នា៕

To Top