ព័ត៌មានជាតិ

សម្តេចតេជោ កំពុងរង់ចាំការបញ្ជាក់ពីចិន ក្នុងការធ្វើដំណើរទៅវូហានទី ដែលផ្ទុះជំងឺកូរ៉ូណា

ភ្នំពេញ ៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាស ទៅទីក្រុងវូហាន ខេត្តហឺប៉ី ប្រទេសចិន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ស្អែក ពេលនេះសម្តេចកំពុងរង់ចាំការបញ្ជាក់ និងការសម្រេចចិត្តរបស់ភាគីចិន អនុញ្ញាតឲ្យទៅឬមិនទៅ ព្រោះក្រុងបានដាក់ ឲ្យស្ថិតនៅភាពប្រកាសអាសន្ន។ នេះជាការលើកឡើង របស់សម្តេចតេជោ ដែលបានអាប់ដេត ក្នុងហ្វេសប៊ុកបន្ថែមទៀត។

តាមរយៈបណ្តាញ សង្គមហ្វេសប៊ុកសម្តេច បានបញ្ជាក់ថា “នៅពេលនេះ សម្តេចតេជោ កំពុងរង់ចាំការបញ្ជាក់ និងសម្រេចពីភាគីមិត្តចិនថា តើអនុញ្ញាតឲ្យទៅសួរសុខទុក្ខ ឬមិនអនុញ្ញត ឲ្យទៅក្នុងពេលដែលទីក្រុងនេះ ត្រូវបានដាក់ឲ្យនៅដាច់ ក្នុងសភាពប្រកាសអាសន្ន មិនឲ្យមានចរាចរណ៍ចេញ-ចូល ទាំងនៅក្នុងប្រទេសចិន និងពីក្រៅប្រទេសចូលមក” ៕

To Top