ព័ត៌មានជាតិ

ទូតអាមេរិក កោតសរសើរ ចំពោះការរក្សាបានសន្តិសុខ យ៉ាងល្អ នៅរាជធានីភ្នំពេញ ក្នុងឱកាសខួប គម្រប់៧០ឆ្នាំ នៃទំនងការទូតកម្ពុជា-អាមេរិក

ភ្នំពេញ៖ លោក ផាព្រីក  មួរហ្វី (H.E.W, Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងការកោតសរសើរ ចំពោះការរីកចម្រើន របស់រាជធានីភ្នំពេញ និងមានសន្តិសុខល្អ ពិសេសគឺរក្សាសន្តិសុខ ជូនបុគ្គលិកស្ថានទូត បានយ៉ាងល្អប្រសើរ ជាងនេះទៅទៀត ក្នុងពិធីខួបគម្រប់៧០ឆ្នាំ  នៃទំនងការទូតកម្ពុជា និងសហរដ្ឋអាមេរិក គឺរក្សាបាននូវសន្តិសុខយ៉ាងល្អ  ។

ក្នុងជំនួបជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ លោក ផាព្រីក  មួរហ្វី បានសម្ដែងការកោតសរសើរ ចំពោះការអភិវឌ្ឍន៍រីកចម្រើន ជាមួយនឹងបញ្ហាសន្តិសុខល្អ និងចាត់ទុក  ទីក្រុងភ្នំពេញ ជាទីក្រុងមួយ  ក្នុងចំណោមទីក្រុងអាស៊ាន ដែលបានរៀបចំ  គម្រោងទីក្រុងវៃឆ្លាត smart city ដែលគម្រោងនេះរៀបចំឡើង ដោយសហរដ្ឋអាមេរិក នឹងមានអត្ថប្រយោជន៍ទាំងអស់គ្នា សម្រាប់រាជធានីភ្នំពេញ និងកណ្ដាលទីក្រុងផ្សេងទៀត ។

ពាក់ព័ន្ធនឹងទីក្រុងវៃឆ្លាតនេះដែរ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា   បានឲ្យដឹងថា ប្រទេសកម្ពុជា គឺមានទីក្រុង បីបានចូលរួម ក្នុងនោះមានទីក្រុងសៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ ។

ជាមួយគ្នានោះ ភាគីខាងសហរដ្ឋអាមេរិក សន្យាថា នឹងបណ្ដុះបណ្ដាល ធនធានមនុស្ស ជុំវិញទីក្រុងឆ្លាតវៃ smart city ជាមួយនឹងគម្រោង បណ្ដុះបណ្ដាលបច្ចេកទេស ទៅលើកាកសំណល់។

លោក  ឃួង ស្រេង ក៏បានលើកឡើងពី របបប៉ុលពត ដែលបានធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ដល់ចំណុចសូន្យ ប៉ុន្តែដោយការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល បានធ្វើឱ្យប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យ។ ទន្ទឹមនៃការរីកចម្រើន រាជធានីភ្នំពេញនេះ ភ្នំពេញ ក៏មានបញ្ហាប្រឈម ជាច្រើនផងដែរ ដូចជាបញ្ហាកកស្ទះចរាចរណ៍ បញ្ហាបរិស្ថានជាដើម ដែលបញ្ហានេះ រាជធានីភ្នំពេញ បាននិងកំពុងធ្វើការដោះស្រាយផងដែរ ។

លោកបញ្ជាក់ផងដែរថា ចំពោះបញ្ហាសន្តិសុខ  គឺឃើញថារាជធានីភ្នំពេញ មានសន្តិសុខល្អ ប្រសើរហើយ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមមួយទៀត ដែលជាកង្វល់ដ៏ខ្លាំង របស់រាជធានីភ្នំពេញនោះ គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលវាបានសម្លាប់ និងខូចខាតទ្រព្យសម្បត្តិរាល់ថ្ងៃ ។

ចំពោះបញ្ហាសំរាម លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា នៅពេលខាងមុខនេះ ពោលគឺអាច ៦ទៅ៧ខែទៀត បញ្ហាសំរាមនេះ នឹងមានលក្ខណៈល្អប្រសើរ ជាងនេះមិនខាន។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងរាជធានីភ្នំពេញ និងបណ្តារដ្ឋ នៃសហរដ្ឋអាមេរិក  គិតចាប់ពីឆ្នាំ ដែលរាជធានី បានចុះហត្ថលេខា  បង្កើតសម្ព័ន្ធ សហរដ្ឋអាមេរិក៣ រួមមាន៖ ១. ថ្ងៃខែមីនា  ឆ្នាំ២០១៣ ទីក្រុង នៃរដ្ឋ  (Cleveland City, Tennessee) ។ ២. ថ្ងៃខែមករា  ឆ្នាំ២០១៥ ទីក្រុង នៃរដ្ឋម៉ាសាឈូសេត (Lowell City, Massachusetts )។ ៣.ថ្ងៃខែមករា ឆ្នាំ២០១៩ ទីក្រុង នៃរដ្ឋកាលីហ្វរញ៉ា (Long Beach City, California)។

លោកឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ក៏បានបញ្ជាក់ផងដែរថា ទីក្រុងណាក៏ដូចជាទីក្រុងណាដែរ បញ្ហាប្រឈម ទៅលើបញ្ហាកកស្ទះចរាចរណ៍ សំណល់ បញ្ហាដីធ្លីខ្យល់អាកាសជាដើម ជាបញ្ហាប្រឈមមួយ ដែលទីក្រុងណា ក៏មានបញ្ហានេះដែរ ហើយបញ្ហាទាំងនេះគឺជាបញ្ហាទាំងអស់គ្នា៕ ដោយ៖ ដារាត់

To Top