ភ្នំពេញ ៖ អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទ សារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាព និងវឌ្ឍនភាព
ក្រសួង ពាណិជ្ជនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំ នៃទីស្តីការគណៈរដ្ឋមន្រ្តី ។
យោងតាមសេចក្ដីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នៅថ្ងៃទី៥កុម្ភៈនេះ បានឲ្យដឹងថា សន្និសីទនេះមានគោលបំណង បង្ហាញជូនសាធារណជន ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារ របស់ក្រសួង ពាណិជ្ជកម្ម ក្នុងទិសដៅស្នូលជំរុញ គោលនយោបាយ អភិបាលកិច្ចល្អ ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
វាគ្មិនដែល នឹងអញ្ជើញ ចូលរួមគឺលោក ស៊ាង ថៃ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៕