ព័ត៌មានជាតិ

ក្រសួងព័ត៌មាន នឹងសាកល្បងផ្សាយផ្ទាល់ កិច្ចសន្ទនាជាមួយ និស្សិតខ្មែរនៅវូហាន

ភ្នំពេញ៖ បើតាមការប្រកាសរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្រោយពីកិច្ចពិគ្រោះពិភាក្សា ជាមួយមន្ត្រីបច្ចេកទេស ទទក រួចមក គឺក្រសួងនឹងសាកល្បង ផ្សាយផ្ទាល់នូវកិច្ចសន្ទនាជាមួយនិស្សិតកម្ពុជា ដែលកំពុងរៀនសូត្រ នៅក្នុងក្រុងវូហាន ខេត្តហឺប៉ីក្នុងមួយព្រឹកម្នាក់ ឬពីរនាក់ ។ នេះជាការផ្សព្វផ្សាយ ក្នុងហ្វេសប៊ុករបស់ លោករដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងក្រុមគ្រួសារ ឬមិត្តភក្តិនិស្សិត អាចជួបសន្ទនាជាមួយគេបាន តាមរយៈកម្មវិធីនេះ (ជូន២ នាទី ) ដោយ ទទក នឹងជូនដំណឹងជាមុនអំពី ឈ្មោះនិស្សិតដែលនឹងចូល សន្ទនាកម្មវិធីព័ត៌មានពេលព្រឹករបស់ ទទក ។ ពេលនេះ ក្រុមបច្ចេកទេសកំពុងសិក្សាពីផែន (Platform) សំរាប់ទំនាក់ទំនង ៕

To Top