ព័ត៌មានជាតិ

សម្ដេចតេជោ៖ កម្ពុជា កាន់តែជិតស្និទជាមួយមិត្តចិន ក្នុងកាលៈទេសៈដ៏លំបាកនេះ ព្រោះថាមិត្តល្អមិនបោះបង់ ចោលគ្នាក្នុងគ្រាអាសន្ន

ភ្នំពេញ៖ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងារ ក្នុងប្រទេសចិនដែលជាប្រទេសកំពុង ផ្ទុះជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី យ៉ាងកាចសាហាវនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានអះអាងថា ច្បាស់ណាស់ កម្ពុជាគឺនៅកាន់តែជិតជាមួយមិត្តចិន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ ព្រោះថាមិត្តល្អមិនបោះបង់ចោលគ្នាក្នុងគ្រាអាសន្ន ។

មុនពេលអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន បានសរសេររលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី៧ កុម្ភៈនេះថា “ថ្ងៃនេះខ្ញុំត្រូវដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីនៅម៉ោង ៨:៣០បន្តិចទៀតនេះ។ ខ្ញុំសូមជម្រាបបងប្អូនផងដែរ អំពីសុខភាពរបស់ខ្ញុំគឺនៅល្អរឹងមាំដូចធម្មតា។ សូមអរគុណបងប្អូនដែលមាន ការព្រួយបារម្ភអំពីសុខភាពខ្ញុំ និងបានជូនពរខ្ញុំក្នុងពេល បំពេញបេសកកម្មការងារនៅកូរ៉េ និងនៅប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ៣ ដល់ថ្ងៃទី៥ កុម្ភះកន្លងមកនេះ។ ច្បាស់ណាស់ កម្ពុជាគឺនៅកាន់តែជិតជាមួយមិត្តចិន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ ព្រោះថាមិត្តល្អមិនបោះបង់ ចោលគ្នាក្នុងគ្រាអាសន្ន” ។

ទាក់ទិនបញ្ហាសុខភាពវិញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សុខភាពរបស់សម្ដេច គឺនៅល្អរឹងមាំដូចធម្មតា។ បន្ថែមពីលើនេះសម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះបងប្អូន ដែលមានការព្រួយបារម្ភអំពីសុខភាព របស់សម្ដេចនិងសូមជូនពរ បងប្អូនជនរួមជាតិ និងកូនក្មួយជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នាផងដែរ ៕

To Top