ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើរដ្ឋាភិបាលកូរ៉េ តាមរយៈលោក Park Heung-Kyeong ឯកអគ្គរដ្ឋទូត និងពេញសមត្ថភាពកូរ៉េ ទើបតែងតាំងថ្មីប្រចាំកម្ពុជា ឲ្យបន្តជួយសម្របសម្រួល ក្នុងការទាក់ទាញអ្នកវិនិយោគកូរ៉េ មកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា កាន់តែច្រើនបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជា រីកចម្រើនទៅមុខ ។
ក្នុងជំនួបជាមួយលោក Park Heung-Kyeong នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ចំពោះកិច្ចខិតខំ របស់រដ្ឋាភិបាលកូរ៉េកន្លងមក បានសម្រេចបង្កើន កិច្ចសហប្រតិបត្តិការ ក្នុងតាមរយៈ ynkianimiHâtajiagao (Economic Development Cooperation Fund-EDCF) ImuMB បង្កើនកញ្ចប់ឥណទានសម្បទាន(Framework Arrangement) សម្រាប់២០១៦-២០១៨ ពីទឹកប្រាក់៣៥០ លានដុល្លារទៅ ៧០០ លានដុល្លារសម្រាប់២០១៩-២០២៣ ។
លោកបន្តថា សកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងកូរ៉េ ជាដៃគូក្នុងការចូលរួមចំណែកជួយគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្រ្តីឲ្យដឹងទៀតថា “ខ្ញុំសូមស្នើឯកឧត្តមឯកអគ្គរដ្ឋទូត បន្តជួយសម្របសម្រួល ដើម្បីទាក់ទាញអ្នកវិនិយោគទុន ឲ្យបានច្រើនបន្ថែមទៀត” ។
ក្នុងឱកាសនោះ លោកក៏បានថ្លែងអំណរគុណ លំហូរនិងទំហំវិនិយោគពីកូរ៉េ មានចំនួនកើតឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានចូលរួមអភិវឌ្ឍន៍កម្ពុជាផងដែរ ។
ក្នុងឱកាសនោះលោក Park Heung-Kyeong បញ្ជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េបានសម្រេច សមិទ្ធផលផ្លែផ្កាជាច្រើន ដូចជា ៖ កិច្ចព្រមព្រៀងស្តីពីការមិនយកពន្ធត្រួតគ្នា រវាងប្រទេសទាំងពីរ ដែលទើបតែបានចុះហត្ថលេខា នាពេលថ្មីៗនេះ នៅអំឡុងពេល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍ទំនាក់ទំនង អាស៊ាន-កូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៩ ៕ ដោយ៖ធី លីថូ