ព័ត៌មានជាតិ

ក្រសួងកសិកម្ម នឹងបង្កើតច្បាប់ “ស្ដីពីផលិតកម្មកសិកម្ម” ដើម្បីការពារផលប្រយោជន៍ អ្នកផលិតនិងអ្នកវិនិយោគ

ភ្នំពេញ៖ លោក គង់ភាជ ប្រធាននាយកដ្ឋាន-កសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រសួងនឹងបង្កើតច្បាប់ “ស្ដីពីផលិតកម្មកសិកម្ម” ក្នុងគោលបំណងដើម្បីការពារ ផលប្រយោជន៍ទាំង អ្នកផលិតនិងអ្នកវិនិយោគ ដែលចូលរួមធ្វើកិច្ចសន្យា ផលិតកម្មកសិកម្ម។

ក្នុងសិក្ខាសាលាកិច្ចសន្ទនា គោលនយោបាយអំពី “ផលិតកម្មកសិកម្មតាម កិច្ចសន្យានៅកម្ពុជា” នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ដែលរៀបចំដោយ វិទ្យាស្ថាន CDRI លោកគង់ ភាជបានថ្លែងថា “យើងកំពុងរៀបចំ ធ្វើច្បាប់ “ស្ដីពីផលិតកម្មកសិកម្ម”ហ្នឹង គឺថាដើម្បីការពារផលប្រយោជន៍ ទៅអោយទាំងអ្នកផលិតក៏ដូចជា អ្នកវិនិយោគ ដែលចូលរួមក្នុងការធ្វើកិច្ចសន្យាផលិតកម្ម កសិកម្ម”។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា នៅពេលដែលមានបញ្ហាអ្វីមួយកើតឡើង ច្បាប់នេះនឹងជួយដោះស្រាយ ដោយមិនមានភាពស្មុគស្មាញឡើយ។
លោកបញ្ជាក់ថា ក្រសួងកំពុងធ្វើពង្រាង ចងក្រងជាឯកសារច្បាប់ ដើម្បីដាក់ជូនទៅក្រសួងពាក់ព័ន្ធ ពិនិត្យមើលនិងធ្វើការសម្រេច ដើម្បីដាក់ជូនបន្តទៅរាជរដ្ឋាភិបាល ក៏ដូចជាសភាផងដែរដើម្បី ធ្វើការសម្រេចចុងក្រោយ ៕

ដោយ៖ ធី លីថូ

To Top