ព័ត៌មានជាតិ

សម្ដេចតេជោ​ ៖​ នៅល្ងាចថ្ងៃអាទិត្យ​នេះ​ ខ្ញុំនឹងជួបពិភាក្សាការងារជាមួយ​ ប្រធានរដ្ឋឡាវ

ភ្នំពេញ​ ៖​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បានថ្លែងថា​ នៅល្ងាចថ្ងៃអាទិត្យ​ ទី៩​ ខែកុម្ភៈ​ ឆ្នាំ​២០២០នេះ​សម្ដេច​ នឹងទទួលជួបពិភាក្សាការងារជាមួយ​ ប្រធានរដ្ឋឡាវ។  ​  

លោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ប្រទេសកម្ពុជា​​ នៅព្រឹកថ្ងៃទី៩ កុម្ភៈ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា​ រយៈពេល២ថ្ងៃ។

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានសរសេរ​សារ​ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ នាព្រឹកថ្ងៃ​ទី៩​ កុម្ភៈ​ ថា​ “នៅល្ងាចថ្ងៃអាទិត្យ​ នេះ​ ខ្ញុំនឹងទទួលជួបពិភាក្សាការងារ ជាមួយប្រធានរដ្ធឡាវផងដែរ”។ 

ឆ្លៀតឱកាសនោះដែរ​ សម្ដេច​តេជោ​ រៀបរាប់ថា​ ទោះបីមានការងារមមារញឹក​ នៅក្នុងឬក្រៅប្រទេសច្រេីនយ៉ាងណាក្តី​ ក៏សម្ដេចមិនចោលការហាត់កីឡាដែរ​  ជាពិសេសឆ្លៀតវាយហ្គោលជាប្រចាំដេីម្បីសុខភាពល្អរឹងមាំ។​

សម្ដេចបញ្ជាក់​  ពីមួយថ្ងៃ​ ទៅមួយថ្ងៃ​ កម្លាំងដៃវាយហ្គោល​របស់សម្ដេចកាន់តែខ្លាំង​ ល្អនិងត្រង់ជាងមុន៕

ដោយ​ អេង​  ប៊ូឆេង​

To Top