នយោបាយ

លោក សុខ ឥសាន៖ សំឡេងបែកធ្លាយពី ទំនាក់ទំនងរវាងបក្សកាន់អំណាចនិងអតីតបក្ស ប្រឆាំង ជាឧបាយកលទុច្ចរិត

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ការទម្លាយសំឡេងសម្ងាត់ថា ថ្នាក់ដឹកនាំគណបក្សកាន់អំណាចមាន ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ គឺជាឧបាយកល បំបែកបំបាក់ផ្ទៃក្នុងបក្សកាន់អំណាច។

លោក សុខ ឥសាន តាមរយៈបណ្តាញតេឡេក្រាមនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ថា “ការទម្លាយការសម្ងាត់ថាមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​ គឺជាឧបាយកលទុច្ចរិតចង់បំបែកបំបាក់ផ្ទៃក្នុងគណបក្ស ប្រជាជនកម្ពុជាដែលមិនអាចទៅរួច​” ។ 

បើតាមការផ្សព្វផ្សាយវិទ្យុបារាំងអន្តរជាតិ សំឡេងបែកធ្លាយដែល​គេ​ស្គាល់​ថា ជា​សំឡេង​របស់​អ្នក​តំណាង​រាស្ត្រ ​អតីត​គណ​បក្សប្រឆាំងម្នាក់​ បាន​លើក​ឡើង​ថា គណបក្ស​កាន់​អំណាច​និង​អតីត​គណ​បក្ស​ប្រឆាំង កំពុង​ស្វែង​រក​ការ​ចរចា​គ្នា​មួយ នៅ​មុន​សេច​ក្តី​សម្រេច​លើ ការដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ(EBA)។ 

ការ​ចរចា​គ្នា ធ្វើ​ឡើង​រវាង​ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយ​លោក សម រង្ស៊ី ដោយ​មាន​ការ​ចូល​រួម​ពី​ភាគី​អន្តរ​ជាតិ​ផង​។ 

សំឡេងបែ​កធ្លាយនេះ ត្រូវបានគេ​ស្គាល់ថា ជាសំឡេងរបស់លោក ម៉ែន សុថាវរិន្ទ្រ អតីតអ្នកតំណាងរាស្ត្រអតីតគណ​បក្សស ង្គ្រោះជាតិ ដែលត្រូវបា​នទម្លាយដោយបុ​រស ម្នាក់ឈ្មោះ ជា និច្ច។ តាមរយៈ​បទសម្ភា​សន៍ជាមួយទូរ​ទស្សន៍ព្រះអាទិត្យ លោក ម៉ែន សុថាវរិន្ទ្រ បានទទួលស្គា​ល់ ថា ជាសំឡេងរបស់លោ​កពិតប្រាកដមែន។ សំឡេងនេះ ត្រូវបានថ​តដោយបុរស​ម្នាក់ឈ្មោះ ជា និច្ច ដែលគេមិនដឹងថា មានតួនាទីអ្វីនៅក្នុងគណបក្សកាន់អំណាច ឬ ក្នុងអតីតគ​ណបក្សប្រឆាំ​ងនោះឡើយ។

តាមការកំណត់EBA នឹងត្រូវគណៈកម្មាធិការសហភាពអឺរ៉ុប សម្រេចដក ឬមិនដកនៅថ្ងៃ១២ កុម្ភៈនេះហើយ ប្រសិនរកឃើញថា កម្ពុជាពិតជារំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៕

To Top