ភ្នំពេញ៖ បើតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC រហូតដល់ម៉ោង ៨និង៣០នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ តែលទ្ធភាពរកឃេីញករណីបន្ថែមទៀតនឹងអាចកេីតមាន ព្រោះជំងឺនេះនៅតែបន្តរាតត្បាតនៅឡេីយនៅទីក្រុងវូហានប្រទេសចិន ។
ក្នុងនោះក្រុមឆ្លេីយតបបន្ទាន់ និងក្រុមគ្រូពេទ្យដែលបាន បណ្តុះបណ្តាលអំពីឆ្លេីយតបទៅនឹងជំងឺរាត្បាតជាង ២០០០នាក់កំពុងបន្តតាមដានរុករក ករណីសង្ស័យនៅទូទាំងប្រទេស ។
ក្រុមគ្រូពេទ្យតាមព្រំដែន (មន្រ្តីចត្តាឡីស័ក) បានកំពុងឃ្លាំមេីលអ្នកដំណេីរចេញចូលគ្រប់ច្រកតាមព្រំដែនគោគ ថៃ ឡាវ វៀតណាម ផ្លូវសមុទ្រ និងអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ តាមរយៈ ម៉ាស៊ីនស្ទង់កំដៅនិងពិនិត្យសុខភាព ។
ជាមួយគ្នានេះ ក៏មានមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដំណេីរការទាំងថ្ងៃទាំងយប់ ធ្វេីតេស្តវត្ថុវិភាគដែលបានផ្ញេី វត្ថុវិភាគមកពីទូទាំងប្រទេស និងត្រៀមមន្ទីរពិសោធន៍ពីរទៀតក្នុងក្រសួង សុខាភិបាល ដេីម្បីជំនួយកក្នុងការធ្វេីតេស្តបន្ថែមទៀត ។
ចំពោះអ្នកជំងឺរលាកសួតបង្កឡេីងដោយ មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ជនជាតិគាត់បានជាសះស្បេីយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនៅថ្ងៃទី១០ កុម្ភៈ។ អ្នកប៉ះពាល់កន្លែងផ្សេងៗគ្នាជាមួយអ្នកជំងឺ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះ អ្នកទាំងនោះពុំមានអ្នកចេញ រោគសញ្ញាអ្វីនៅឡេីយដែរ ។
សូមបញ្ជាក់ថា ជំងឺកូរ៉ូណាប្រភេទថ្មីនេះបានរីករាលដាលមកដល់២៥ប្រទេសហើយ ក្នុងនោះមានអ្នកស្លាប់ជាង៨០០នាក់ និងអ្នកឆ្លងជាង៣ម៉ឺននាក់៕