ព័ត៌មានជាតិ

សមាគម TYDA ចុះផ្តល់ស្នាមញញឹម ដល់ក្មួយៗកុមារ ពិការភ្នែក និងគរថ្លង់នៅភ្នំពេញថ្មី

ភ្នំពេញ៖ នាចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះផ្តល់ស្នាមញញឹមដល់ក្មួយៗកុមារពិការភ្នែក និងគរថ្លង់នៅវិទ្យាស្ថានជាតិអប់រំពិសេស អតីតសាលាកុមារពិការភ្នែក និងគរថ្លង់ភ្នំពេញថ្មី តាមរយៈការព្យាបាលជំងឺមាត់ធ្មេញជូនដល់ក្មួយៗ និងបុគ្គលិកនៅក្នុងសាលាដែលមានចំនួន ៩៨ នាក់។ 

លោកវេជ្ជបណ្ឌិត ហោ អូន បានបញ្ជាក់ថាបេសកកម្មមនុស្សធម៌របស់សមាគមTYDA គឺចុះពិនិត្យព្យាបាលជំងឺមាត់ធ្មេញជូនដល់ក្មួយៗពិការភ្នែក និងគរថ្លង់ ដើម្បីឱ្យពួកគេមានសុខភាពមាត់ធ្មេញល្អ និងជួយដល់សុខភាពរាង្គកាយផ្សេងទៀតឱ្យមានសុខភាពល្អដើម្បីសិក្សារៀនសូត្រឲ្យបានពូកែ និងរស់នៅដោយសុខភាពល្អ។ 

ថ្នាក់ដឹកនាំ និងបុគ្គលិកនៃវិទ្យាស្ថានជាតិអប់រំពិសេសបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្រុមការងារគ្រូពេទ្យសមាគមTYDA ដែលតែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការសិក្សារស់នៅ និងសុខភាពរបស់ក្មួយនៅទីនេះ។ 

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា ក្មួយៗកុមារពិការភ្នែក និងកុមារគរថ្លង់ តែងតែត្រូវបានយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង បងប្រុស ហ៊ុន ម៉ាណែត និង បងស្រី ពេជ ចន្ទមុន្នី ដែលតែងតែបានចុះជួបសំណេះសំណាល 

ផ្ដល់ចំណីអាហារ សម្ភារៈសិក្សា និងការព្យាបាលជំងឺមាត់ធ្មេញ ជូនដល់ក្មួយៗ និងបុគ្គលិកនៅក្នុសាលានេះផងដែរ ។

To Top