ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាល៖ បើមានការបិទរោងចក្រ នៅកម្ពុជា មិនមែនមកពីបញ្ហា EBA នោះទេ

ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រសិនបើមានការបិទរោងចក្រ នៅកម្ពុជាមិនមែនមកពីបញ្ហា EBA នោះទេ គឺមកពីកង្វះវត្ថុធាតុដើម ក្នុងការផលិតព្រោះចិន ជួបវិបត្តិវីរុសកូរ៉ូណា ជាមូលហេតុផ្គត់ផ្គត់ មកឲ្យកម្ពុជាមិនទាន់ពេល ។

To Top