ព័ត៌មានជាតិ

សម្តេចតេជោ ឲ្យពលរដ្ឋងើបឡើង ការពារអធិបតេយ្យភាពកម្ពុជា មិនត្រូវឱនក្បាល ឲ្យអ្នកណាម្នាក់ឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមានការដក EBA គឺប្រសិទ្ធភាពរហូតដល់ខែ៨ ហើយបើគេចង់ដកក៏ដកទៅ សម្តេចអត់មានធ្វើសេចក្តីថ្លែងការណ៍ អីគេគឺទោះបីជាយ៉ាងណា មិនយកអធិបតេយ្យភាពកម្ពុជា ទៅដោះដូរជាមួយជំនួយណាទាំងអស់។

សម្តេចបានឲ្យពលរដ្ឋកម្ពុជា ងើបឡើងដើម្បីការពារ អធិបតេយ្យភាពកម្ពុជា មិនត្រូវឱនក្បាលឲ្យអ្នកណាម្នាក់ឡើយ។ សម្តេចបន្តថា ព្រោះកម្ពុជាត្រូវការសន្តិភាព មិនអាចអត់សន្តិភាពបានទេ ៕

To Top