ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា ប្រាប់ប្រទេសដែលរើសអើង ជាមួយចិនពេលនេះ ឲ្យរង់ចាំមើលលទ្ធផល នៅពេលក្រោយចុះ

ភ្នំពេញ៖ ថ្លែងដោយមិនបញ្ជាក់ចំឈ្មោះ ប្រទេសណាមួយនោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់ទៅកាន់ប្រទេសនានា ដែលមានការរើសអើង ជាមួយចិនពេលនេះ ឲ្យរង់ចាំមើលលទ្ធផល នៅពេលក្រោយចុះ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រនៅព្រឹកថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ ២០២០នេះសម្ដេចតេជោ ហ៊ុន សែន ក៏បានលើកសរសើរពីទឹកចិត្ត ប្រជាជនកម្ពុជាដែលមិន រើសអើងជាមួយជនជាតិ ស្របពេលដែលប្រទេសចិន កំពុងជួបប្រទះវីរុសកូរ៉ូណាយ៉ាងធ្ងន់ធ្ងរ ។

To Top