ភ្នំពេញ៖លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្តីបក្សប្រឆាំង បានសម្តែងការព្រួយបារម្ភ របស់សហភាពអឺរ៉ុប (EU)លើការសម្រេចមកលើប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ(EBA)។
ថ្ងៃទី១២ កុម្ភៈ ស្អែកនេះ ជាថ្ងៃដែលគណៈកម្មាធិការពាណិជ្ជកម្មសហភាពអឺរ៉ុប ធ្វើការសម្រេចចិត្តលើ ករណីប្រព័ន្ធអនុគ្រោះពន្ធ EBA នៅកម្ពុជា។
លោក អ៊ូ ច័ន្ទរ័ត្នលើកឡើងក្នុងហ្វេសប៊ុកថា “ក្នុងកាលៈទេសៈមួយនេះ ខ្ញុំពិតជាមានការព្រួយបារម្ភណាស់ ដោយស្របពេលនិងការសម្រេចចិត្ត លើ EBA របស់ EU ប្រទេសចិនដែលជាក្តីសង្ឃឹមថាជាបង្អែកដ៏ធំរបស់កម្ពុជា កំពុងរងនូវវិបត្តិវាយប្រហារដោយ មេរោគ កូរ៉ណា”។
លោកសង្ឃឹមថាគណៈកម្មាធិការពាណិជកម្មអឺរ៉ុបធ្វើការ សម្រេចចិត្ត ដោយមានការយោគយល់ដល់ហេតុផល និងទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា៕