ព័ត៌មានជាតិ

អ៊ូ ច័ន្ទរ័ត្ន៖ រាជរដ្ឋាភិបាល ឲ្យកប៉ាល់យក្សអាមេរិកចូលចត ជាអំពើមនុស្សធម៌ លើកទឹកចិត្តពិភពលោក ជួយគ្នាទៅវិញទៅមក

ភ្នំពេញ៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្តីជាន់ខ្ពស់ គណបក្សប្រឆាំងបានគាំទ្រ ចំពោះការសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឲ្យនាវាយក្ស របស់អាមេរិកឈ្មោះ Westerdam ចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ចំណុចនេះ លោកថា គឺជាអំពើមនុស្សធម៌ដ៏ត្រឹមត្រូវ ប្រកបដោយសីលធម៌ និងជាការលើកទឹកចិត្តពិភពលោក ដើម្បីជួយសង្គ្រោះគ្នាទៅវិញ ទៅមក ក្នុងកាលៈទេសៈមានភាពអាសន្ន និងគ្រោះថ្នាក់ ដូចជាវិបត្តិ COVID19 នេះ។

ផ្ទាំងពាណិជ្ជកម្ម

លោកផ្ទាល់ស្វាគមន៍ និងគាំទ្រនូវការសម្រេចចិត្តនេះ។ តែទោះយ៉ាងណាលោកក៏សូមរាជរដ្ឋភិបាល មានវិធានការ និងចំណាត់ការត្រឹមត្រូវ និងប្រុងប្រយ័ត្នបំផុត ក្នុងការគ្រប់គ្រង និងទប់ស្កាត់ ជំងឺ COVID19 នេះ កុំឲ្យរាតត្បាតនៅកម្ពុជា ។ នេះបើតាមហ្វេសប៊ុករបស់លោក ៕

To Top