នយោបាយ

ទស្សនៈនិងមតិ៖ នាយករដ្ឋមន្រ្តីគួរធ្វើ សំណើ ទៅប្រធានាធិបតីចិន នាំចេញទំនិញ ជាវត្ថុធាតុដើម មកឲ្យកម្ពុជា ចែកចាយបន្តទៅកាន់ ទីផ្សារពិភពលោក (វីដេអូ)

នាយករដ្ឋមន្រ្តីគួរធ្វើ សំណើរ ទៅប្រធានាធិបតីចិន នាំចេញទំនិញ ជាវត្ថុធាតុដើម មកឲ្យកម្ពុជា

ទស្សនៈនិងមតិ៖ នាយករដ្ឋមន្រ្តីគួរធ្វើ សំណើរ ទៅប្រធានាធិបតីចិន នាំចេញទំនិញ ជាវត្ថុធាតុដើម មកឲ្យកម្ពុជា ចែកចាយបន្តទៅកាន់ ទីផ្សារពិភពលោកhttps://www.dap-news.com/national/2020/02/16/33621/

Posted by Dap_News_Website on Sunday, February 16, 2020

ភ្នំពេញ៖ ដើម្បីជាការឆ្លើយតបតំរូវការ បច្ចុប្បន្ នក៏ដូចជា គណៈកម្មការអឺរ៉ុប ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញ២០% នៃទំនិញសរុបរបស់កម្ពុជា ដែលធ្លាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុបនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គួរធ្វើសំណើរមួយទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ដើម្បីឲ្យប្រទេសចិនបោះដុំប្រភេទទំនិញ ដែលជាវត្ថុធាតុផ្ដាច់មុខមកឲ្យកម្ពុជា យកទៅចែកចាយបន្តទៅកាន់ទីផ្សារអន្តរជាតិ ស្របពេលបណ្ដាប្រទេសអ្នកផលិតមួយចំនួន កំពុងជួបវិបត្តិខ្វះវត្ថុធាតុដើម ហើយប្រទេសចិនមិនអាចធ្វើការផ្គត់ផ្គង់ដោយផ្ទាល់បាន ព្រោះតែកំពុងជួបវិបត្តិវីរុសកូរ៉ូណានោះ។

បើយោងតាមការចុះផ្សាយ របស់វិទ្យុបារាំងអន្តរជាតិបានឲ្យដឹងថា វិបត្តិកូរ៉ូណាវីរុសបានរីករាលដាល ដល់ទីផ្សារ​វត្ថុធាតុដើម។ ប្រេងឆៅបានធ្លាក់ថ្លៃខ្លាំងបំផុត កាលពីសប្តាហ៍មុន។រ៉ែដែក រ៉ែស្ពាន់ គ្រាប់ធញ្ញជាតិ ស្រូវ​សាលី ពោត សណ្តែក ប្រេងដូងសុទ្ធតែធ្លាក់ថ្លៃនៅ​លើទីផ្សារទាំងអស់ ចំណែកតម្លៃគ្រាប់កាហ្វេបានធ្លាក់ថ្លៃដល់ទៅ​២០% តាំងពីចូលឆ្នាំ២០២០​មក។ កាហ្វេបានក្លាយជាវត្ថុធាតុដើម ​ដែលរងគ្រោះព្រោះវិបត្តិកូរ៉ូណាខ្លាំងជាងគេ។

អ្នកវិភាគបានលើកឡើងថា មិនត្រឹមតែបានលើកកិត្តិយសកម្ពុជា លើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទះកំភ្លៀងគណៈកម្មការអឺរ៉ុបថែមទៀតផង ប្រសិនបើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើសំណើរទៅប្រធានរដ្ឋចិនមែននោះ។

អ្នកវិភាគបានអះអាងថា សំណើរនេះបានធ្វើទៅបាន ព្រោះកម្ពុជានិងចិនជាមិត្តដែកថែបពិតប្រាកដ ដែលស្ដែងឲ្យឃើញតាមរយៈដំណើរទស្សនកិច្ចការងារ ទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ ២០២០ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្របដែលបណ្ដាប្រទេសមួយចំនួន បានធ្វើការរើសអើងប្រទេសចិន ក៏ព្រោះតែប្រទេសចិន កំពុងផ្ទុះវីរុសកូរ៉ូណា បណ្ដាលឲ្យមនុស្សជាង១ពាន់ស្លាប់និងរាប់ម៉ឺននាក់ផ្សេងទៀត កំពុងទទួលការព្យាបាល។

ក្រោយបញ្ចប់កិច្ចពិភាក្សាការងារ រយៈពេលខ្លីជាមួយ លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង និងលោកប្រធានាធិបតីចិន ស៊ី ជិនពីងរួចមកសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាននាំយកលទ្ធផលផ្លែផ្កាវិជ្ជមានជាច្រើនដល់កម្ពុជា។

ប្រសិនបើមានសំណើរបែបនេះមែន ប្រទេសកម្ពុជានឹងកាន់តែមានភាពល្បីរន្ទឺព្រោះបណ្ដាប្រទេសនានា នឹងត្រូវស្នើសុំទិញ វត្ថុធាតុពីកម្ពុជា ខណៈត្រឹមតែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានធ្វើសកម្មភាពមនុស្សធម៌មួយ ដែលប្រទេសនិងដែនកោះចំនួន៦មិនហ៊ានធ្វើ ដោយភ័យខ្លាចជំងឺកូវីដ-១៩(Covid-19)គឺកម្ពុជាបានអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាមេរិក បានចូលសំចតនៅកំពង់ផែព្រះសីហនុ។

សូមរំលឹកថាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុ ដើម្បីជួបស្វាគមន៍ដោយផ្ទាល់ ជាមួយអ្នកទេសចរចម្រុះជាតិសាសន៍ ជាង២ពាន់នាក់ នៅលើនាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាមេរិក ដែលកំពុងជួបគ្រោះអាសន្នខ្វះស្បៀង ប្រេង និងកំពុងរសាត់អណ្ដែតកណ្ដាលលំហរសមុទ្រ បន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ និងអនុញ្ញាតឲ្យអ្នកដំណើរចាកចេញពីលើនាវាដើម្បីធ្វើដំណើរ មកកម្សាន្តនៅរាជធានីភ្នំពេញផងដែរ ។ 

សកម្មភាពមនុស្សធម៌ ដែលមិនអាចកាត់ថ្លៃបានរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានទទួលការ កោតស្ញប់ស្ញែងជាបន្តបន្ទាប់ពីបណ្ដាប្រទេស មហាអំណាច និងអង្គការអន្តរជាតិធំៗក្នុងពិភពលោក ជាពិសេសគឺសហរដ្ឋអាមេរិកតែម្ដង។

អ្នកវិភាគបានលើកឡើងជាទស្សនៈថា ស្របពេលដែលពិភពលោកបានស្គាល់និងលើសរសើរពីកម្ពុជា ប្រសិនបើមិត្តចិនយល់ព្រមនាំចេញ វត្ថុធាតុដើមផ្ដាច់មុខមកឲ្យកម្ពុជា ចែកចាយបន្តទៅកាន់ទីផ្សារអន្តរជាតិមែននោះ នឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសចិន និងកម្ពុជាមានកំណើនក៏ដូចជាឲ្យប្រទេសកម្ពុជាដ៏តូចមួយនេះ បានរួមចំណែកជួយដោះស្រាយវិបត្តិសេដ្ឋកិច្ច សាកលលោកផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×