ព័ត៌មានជាតិ

នាវាទេសចរណ៍ សញ្ជាតិ ITALY ចូលចតនៅផែព្រះសីហនុ ព្រឹកថ្ងៃ១៦ កុម្ភៈ ចេញទៅវិញថ្ងៃដដែល

ភ្នំពេញ៖ នាវាទេសចរណ៍ COSTA FORTUNA សញ្ជាតិ ITALY ដែលមានបណ្តោយ ២៧៣ ម៉ែត្រ និង ទទឹង ៣៥ ម៉ែត្រ ជំរៅទឹក ៨ ម៉ែត្រ មានអ្នកដំណើរចំនួន ២១០១ នាក់នាវិក ចំនួន ៩៩៤ នាក់ បានចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ៨និង១០ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ និងចាកចេញវិញនៅម៉ោង ១៩។

នាវានេះបានចាកចេញ ពីប្រទេសថៃនៅថ្ងៃ ១៥ កុម្ភៈ វេលាម៉ោង ១៨ បន្ទាប់ចាកចេញពីកម្ពុជា រួចឆ្ពោះទៅកាន់ប្រទេស សិង្ហបុរីបន្ត៕

To Top