ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បាននិងកំពុងរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាព ក្រសួងអភិវឌ្ឍន៍ជនបទ» ដែលប្រព្រឹត្តទៅនៅជាន់ផ្ទាល់ដី សាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។
សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ ពី សកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ដរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងទិសដៅស្នូលជំរុញគោលនយោបាយ អភិបាលកិច្ចល្អឲ្យកាន់តែមានប្រសិទ្ធិភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា វាគ្មិនដែលចូលក្នុងកម្មវិធីនាពេលនេះ រួមមាន ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល ,លោក ចាន់ ដារ៉ុន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំង ភាគីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕
ដោយ៖ អេង ប៊ូឆេង-បាន ធារ៉ូ