ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រគល់ម៉ូតូ ដឹកសំរាមបែបទំនើបៗ ជាង១០០គ្រឿង ទៅគ្រប់បណ្តាសង្កាត់ ក្នុងរាជធានីភ្នំពេញ ដើម្បីបម្រើការប្រមូល សំកាកសំណល ជូនប្រជាពលរដ្ឋ ក៏ដូចជាថែរក្សា អនាម័យបរិស្ថាន ។
ពិធីប្រគល់ម៉ូតូ ដឹកសំរាមទំនើបៗនេះ ត្រូវបានធ្វើឡើង នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមវត្តមាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នាសាលារាជធានីភ្នំពេញ ។ នេះជាការប្រគល់លើកទី៣ ទៅដល់បណ្តាសង្កាត់ ។ សកម្មភាពនេះនឹងធ្វើរហូតទាល់ តែគ្រប់សង្កាត់ទាំងអស់ ដោយក្នុងសង្កាត់នីមួយៗ នឹងទទួលបានម៉ូតូ ដឹកសំរាមបែបទំនើបនេះ១គ្រឿង ។
លោក កើត ឆែ បានឲ្យដឹងថា “រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ជូន ម៉ូតូដឹកសំរាមទំនើប ដែលអាចបែនចាក់សំរាមបាននេះ ទៅដល់គ្រប់ខណ្ឌទាំង១៤ ដើម្បីប្រគល់បន្តឲ្យគ្រប់សង្កាត់ ក្នុងរាជធានីភ្នំពេញ ងាយស្រួលក្នុងការ នាំយកកាក់សំណល ទៅចាក់ឬប្រមូលផ្តុំ នៅទីលានចាក់សំរាម ធ្វើយ៉ាងណាពន្លឿនការងារ ប្រមូលសំរាម និងថែរក្សាបរិស្ថាន អនាម័យជូនប្រជាពលរដ្ឋ” ៕ ដោយ៖ ដារាត់