ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ៖ ឆ្នាំ២០១៩ កម្ពុជាទទួលរងឥទ្ធិពលពីខាងក្រៅ ធ្វើឲ្យពួកប្រឆាំងជ្រុលនិយម ប៉ុនប៉ុងផ្ដួលរំលំរដ្ឋាភិបាល (វីដេអូ)

កម្ពុជាទទួលរងឥទ្ធិពល ពីខាងក្រៅធ្វើឲ្យពួកប្រឆាំងជ្រុលនិយម ប៉ុនប៉ុងផ្ដួលរំលំរដ្ឋាភិបាល

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ឆ្នាំ២០១៩ កម្ពុជាទទួលរងឥទ្ធិពល ពីខាងក្រៅធ្វើឲ្យពួកប្រឆាំងជ្រុលនិយម ប៉ុនប៉ុងផ្ដួលរំលំរដ្ឋាភិបាលhttps://www.dap-news.com/national/2020/02/19/34234/

Posted by Dap_News_Website on Wednesday, February 19, 2020

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា កាលពីឆ្នាំ២០១៩ កម្ពុជាបានទទួលរងឥទ្ធិពល មួយចំនួនពីខាងក្រៅប្រទេស ដែលធ្វើឲ្យពួកក្រុមប្រឆាំងជ្រុលនិយម ព្យាយាមប៉ុនប៉ុងធ្វើរដ្ឋប្រហារ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ ។

ក្នុងពិធីបើកសន្និបាត ត្រួតពិនិត្យការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានរំលឹកថា កាលពីឆ្នាំ២០១៩ សភាពការណ៍សន្ដិសុខសកល និងក្នុងតំបន់ មានការវិវត្តកាន់តែតានតឹង និងស្មុគស្មាញ ដោយសារការប្រកួតប្រជែង រវាងមហាអំណាចធំៗ ដណ្ដើមប្រៀបលើភូមិសាស្ដ្រនយោបាយ យោធា សង្គ្រាមពាណិជ្ជកម្ម សង្គ្រាមបច្ចេកវិទ្យា និងការគម្រាមកំហែង នៃអំពើភេវកម្មអន្ដរជាតិ។

សម្ដេចមានប្រសាសន៍ថា “ស្របពេលដែលកម្ពុជា កំពុងទទួលរងឥទ្ធិពលមួយចំនួន ពីសភាពការណ៍ខាងលើនេះ នៅក្នុងផៃ្ទក្នុងប្រទេស ពួកប្រឆាំងជ្រុលនិយមព្យាយាមធ្វើសកម្មភាព ប៉ុនប៉ុងបង្កភាពចលាចល ក្នុងសង្គម និងរៀបចំផែនការធ្វើរដ្ឋប្រហារប៉ុនប៉ុង បង្កភាពចលាចលក្នុងសង្គម និងរៀបចំផែនការធ្វើរដ្ឋប្រហារប៉ុនប៉ង ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់”។

សម្ដេចបន្ដថា របបរាជានិយមនៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយមានការគាំទ្រ និងការចូលរួមពីកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការស៊ីវិល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជនទាំងមូល បានរួមគ្នាបំផ្លាញឲ្យបរាជ័យ ទាំងស្រុងនូវឧបាយកល និងផែនការប្រកបដោយគ្រោះថ្នាក់ទាំងនេះ ហើយបន្ដរួមគ្នាការពារប្រព័ន្ធគ្រប់គ្រង ប្រទេសតាមគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារព្រះមហាក្សត្រ ការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីមហាផ្ទៃ លើកឡើងថា នឹងធានាឲ្យកម្ពុជាបន្ដរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ បន្ដជំរុញដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ៕

ដោយ៖ អេង ប៊ូឆេង

To Top