ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញបើកសន្និបាត ត្រួតពិនិត្យការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នាទីស្ដីការក្រសួងមហាផ្ទៃ ។
សន្និបាតត្រួតពិនិត្យការងារ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ កុម្ភៈ ។ ចំណែកកម្មវិធីបិទសន្និបាត នៅរសៀលថ្ងៃទី២០ កុម្ភៈ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕
ដោយ៖ អេង ប៊ូឆេង