ព័ត៌មានជាតិ

អគ្គីសនីកម្ពុជា នឹងធ្វើការផ្អាកការផ្គត់ផ្គង់ ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅភូមិចំនួនពីរ ក្នុងសង្កាត់និរោធ

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០០:៤២នាទីយប់រំលងអធ្រាត្រ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី២ (GS2-F19B) មូលហេតុ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុល ជាបន្ទាន់ខ្សែបណ្តាញ តង់ស្យុងមធ្យម(MV) ក្រោមដីដែលបានបែកផ្កាភ្លើង ដែលបណ្តាល ឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ស្ថិតនៅ ភូមិតាង៉ូវ និងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ០២:១៥នាទីយប់ទៀបភ្លឺ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។
សូមអរគុណ

To Top