ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ជូនជនរួមជាតិទូទាំងប្រទេស អំពីស្ថានភាពថ្មីៗចុងក្រោយ ពាក់ព័ន្ធប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នាពេលខាងមុខសម្ដេច នឹងអញ្ជើញបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅខេត្តសៀមរាប ដើម្បីរួមចំណែកទាក់់ទាញ ទេសចរក្នុងស្រុក ក៏ដូចជាជួយស្រោចស្រង់ វិស័យទេសចរណ៍នៅកម្ពុជាផងដែរ ៕