ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ថ្លែងសារពិសេស ជូនជនរួមជាតិ ទូទាំងប្រទេសអំពីស្ថានភាពថ្មីៗ ចុងក្រោយពាក់ព័ន្ធ ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យមិត្តចិន ធ្វើយ៉ាងណាជួយផ្គត់ផ្គង់វត្ថុធាតុដើម ឲ្យបានលឿន ដល់បណ្ដារោងចក្រនៅកម្ពុជា ខណៈរោងចក្រខ្លះ ប្រកាសបិទទ្វារ ដោយសារខ្វះវត្ថុធាតុដើម ក្នុងការផលិត ។