ព័ត៌មានជាតិ

ការវិនិយោគ លើអាជីវកម្ម ហាងបញ្ចាំ ស្របច្បាប់ ធានាសន្តិសុខសង្គម នឹងជំរុញការរីកចម្រើន សេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ស្ថាបនិកក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក FT Cash Express Co ltd បានចាត់ទុកថា ការវិនិយោគ លើអាជីវកម្មហាងបញ្ចាំ ដែលស្របច្បាប់ នឹងធានាសន្តិសុខសង្គម និងការរីកចម្រើន សេដ្ឋកិច្ចជាតិ តាមរយៈការរកស៊ីត្រឹមត្រូវ និងរួមចំណែក អភិវឌ្ឍន៍ប្រទេសកម្ពុជា ផងដែរ ។

លោកឧកញ៉ាថ្លែងដូច្នោះ ក្នុងពិធីដាក់សម្ភោធ ឲ្យដំណើរការជាផ្លូវការ ក្រុមហ៊ុនអេហ្វធី ឃែស អ៊ិចប្រេស ឯ.ក FT Cash Express Co ltd កាលពីថ្ងៃទី២២ ខែកុម្ភៈនេះ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយលោកសង្កត់ធ្ងន់ថា « រយៈពេល២ឆ្នាំមកនេះ ដោយមើលឃើញ ពីតម្រូវការហាងបញ្ចាំ ស្របច្បាប់ច្រើន ដូច្នោះ ដើម្បីសម្រួល ដល់បងប្អូនអាជីវករតូច ត្រូវការសាច់ប្រាក់រហ័សដូចនេះ មានតែក្រុមហ៊ុនហាងបញ្ចាំទេ ដែលអាចជួយពួកគាត់បាន និងមានការចុះបញ្ជី ទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវតាមច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា» ។

អ្នកជំនួញខាងលើគូរបញ្ជាក់ថា «ខ្ញុំមើលឃើញថា គ្រប់អាជីវកម្មទាំងអស់ សុទ្ធតែមានតម្រូការចរន្តសាច់ប្រាក់មកបង្វិល ដោយឡែកអ្នករកស៊ី តាមផ្សារមានតម្រូវច្រើន ត្រូវការលុយភ្លាមៗ ដូច្នោះ ហាងបញ្ចាំយើង មានភាពបត់បែនច្រើន អត្រាការប្រាក់គិតតាមថ្ងៃ អាទិត្យឬខែ បានមិនភាពស្មុកស្មាញនោះទេ ។ ចក្ខុវិស័យ របស់យើងឆ្នាំ២០២០នេះ បើកឲ្យបាន១៥ សាខានៅរាជធានីភ្នំពេញ មូលហេតុដែលយើងអះអាងនេះ ដោយមើលឃើញពីកត្តាស្ដេរភាព នយោបាយយើងល្អ និងតម្រូវការជាក់ស្តែង របស់បងប្អូនយើងច្រើន ដូច្នោះយើង នឹងពង្រីកសាខា ឲ្យបានច្រើនទៀត ដើម្បីបំពេញបន្ថែមដល់បងប្អូនយើង ដើម្បីងាយស្រួលយកទៅពង្រីកអាជីវកម្មបានលឿន នឹងជួយជ្រោងសេដ្ឋកិច្ចជាតិតែម្តង»។

លើសពីនេះលោកបន្ថែមថា បើសិនជាប្អូនយើងចង់វិនិយោគលើវិស័យហាងបញ្ចាំង ក៏មានបើកឲ្យមានការចូលភាគហ៊ុន និងក្រុមហ៊ុនយើងដែរ ដោយអាចលក់ជា ភាគហ៊ុន ឬទិញសិទ្ធិអាជីវកម្មតែម្តង ដែលមានលក្ខណ្ឌច្បាស់លាស់ជាមួយគ្នា ហើយយើងហ៊ានវិនិយោគបន្ថែមទៀត ដោយសារតែយើងមានដៃគូរល្អ ស្របពេលកម្ពុជា កំពុងតែមានសុខសន្តិភាព ពេញផ្ទៃប្រទេសផងដែរ។

សម្រាប់ លោកបណ្ឌិត ឡាយ គឹមឆេន ដៃគូរភាគហ៊ុននិងជាសហគ្រិនវ័យក្មេងបានបញ្ជាក់ថា ការជ្រើសរើសយកហាងបញ្ចាំដែលស្របច្បាប់វាជារឿងមួយដ៏ល្អ ។ នេះជាចក្ខុវិស័យមួយ ជួយដល់បងប្អូនដែលមានបញ្ហាខ្លីលុយពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ តម្រូវការឯកសារ និងពេលវេលាយូរក្នុងការខ្ចី ។

ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក FT Cash Express Co ltd គឺជាអាជីវកម្មខុសពីហាងបញ្ចាំដែលមិនមានច្បាប់ ពោលមានទុកដាក់សម្ភារៈរបស់អតិថិជនត្រឹមត្រូវ ជាពិសេសមានទូដែក ប្រៀបដូចទុកដាក់គ្រឿងលង្គការដូចគ្នាដែរ។ ដូច្នោះ មានការធានាគុណភាពឡាន ឬម៉ូតូ និងប្លង់ដី ដោយមានឃ្លាំងទុកច្បាស់លាស់ក្នុងពេលវេលានៃការបញ្ចាំ ហើយចំណុចសំខាន់យើងផ្តោតលើអ្នកប្រកបអាជីវកម្ម តូចៗ ខណៈដែលធនាគារ តឹងតែងខ្លាំង បើសិនជាអតិថិជន មានឯកសារច្បាស់លាស់ នឹងសម្រួលឲ្យពួកគាត់ត្រឹមតែ១ម៉ោង ទទួលបានថវិការ ទៅបង្វឹលអាជីវកម្មបានលឿនផងដែរ ៕

To Top