ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ឲ្យនិស្សិតសាលាភូមិន្ទ រដ្ឋបាលជិត ៦០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ដល់មន្រ្តីរាជការទាំងអស់ ត្រូវចេះរត់រកការងារធ្វើ កុំចាំការងាររត់មករកយើង ជាពិសេសមន្រ្តីទាំងអស់ មិនត្រូវធ្វើជាមន្រ្តីជើង១០នោះទេ ។