ព័ត៌មានជាតិ

កងទ័ពយោធាចិន ជាកងទ័ពដ៏ស្និទ្ធស្នាល ដែលដកដង្ហើមរួម ជោគវាសនារួម និងការរួមចិត្ត រួមថ្លើម ជាមួយប្រជាជន

ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា កងទ័ពយោធាចិន ជាកងទ័ព ដ៏ស្និទ្ធស្នាល ដែលដកដង្ហើមរួម ជោគវាសនារួម និងការរួមចិត្ត រួមថ្លើម ជាមួយនឹងប្រជាជន ដើម្បីជាកម្លាំងពឹងផ្អែកមួយ ក្នុងការការពារអាយុជីវិត និងថែរក្សាសុខសុវត្ថិភាព ប្រទេសជាតិ ទាំងមូលដ៏សំខាន់មួយ ។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់ខ្លួនស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើង បន្ថែមថា ក្នុងពេលថ្មីៗនេះ ទីក្រុងអ៊ូហាន់ នៃខេត្តហ៊ូប៉ៃ ប្រទេសចិន និងតំបន់ដទៃទៀត កំពុងតែផ្ទុះមានឡើង នូវជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មី ។ ស្ថិតនៅក្នុងកាលៈទេសៈ ដ៏ចាំបាច់មួយនេះ កងទ័ពយោធាចិន បានអនុវត្តយ៉ាងមុះមុត តាមការចាត់ចែង សម្រេចរបស់លោកប្រធានាធិបតីចិន Xi Jinping ប្រធានគណៈកម្មាធិការយោធា នៃមជ្ឈិមបក្សកុម្មុយនីស្តចិន ពួកគេបានចងចាំ នូវស្មារតីបម្រើប្រជាពលរដ្ឋ ឲ្យអស់ពីកម្លាំងកាយ និងចិត្ត ដែលជាគោលបំណងសំខាន់បំផុត ក្លាហានទទួលកិច្ចជាអ្នកការពារ និងថែរក្សានូវសុខ សុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ដែលទាំងនេះបានផ្តល់នូវក្តីសង្ឃឹម ជូនដល់អ្នកដែលកំពុង តែផ្ទុកនូវជំងឺវីរុសមួយនេះ ក៏បានបង្កើនជាជំនឿចិត្ត និងកម្លាំងកាយ ជូនដល់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុស ៕

To Top