ព័ត៌មានជាតិ

សមត្ថកិច្ច ចាប់ខ្លួនមន្ត្រីមុខងារ សាធារណៈ និងបុគ្គលិក ធនាគារឯកជន រួមគ្នាលួចប្រាក់ពន្ធរដ្ឋ ជាង៥០ម៉ឺនដុល្លារ បញ្ជូនមកតុលាការ

ភ្នំពេញ ៖ មន្ត្រីក្រសួងមុខងារ សាធារណៈ ម្នាក់ និង ស្ត្រីម្នាក់ ជាបុគ្គលិកធនាគារឯកជន ត្រូវបាននគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនពាក់ព័ន្ធបទល្មើសរួមគ្នា លួចប្រាក់ពន្ធរដ្ឋ ជាង៥០ម៉ឺនដុល្លារ ។

នគរបាល បានបញ្ជូនជនសង្ស័យទាំង២នាក់ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ នេះ ដើម្បីចាត់ការតាមច្បាប់ ។

របាយការណ៍ពីសមត្ថកិច្ចដែល ទទួលបាន បង្ហាញថា ជនសង្ស័យឈ្មោះ ចាន់ ស៊ីមន្ថា ភេទប្រុស អាយុ៣៩ឆ្នាំ មានមុខងារជាអនុប្រធាន នាយកដ្ឋាន នៃក្រសួងមុខងារសាធារណៈ មាន ទីលំនៅ ផ្ទះលេខD84Eo ផ្លូវលេខ១០ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និង ឈ្មោះ ទៀង វឌ្ឍន នារីរតន៍ ភេទស្រី អាយុ៣២ឆ្នាំ ជាបុគ្គលិក ធនាគារឯកជនមួយ ផ្នែកប្រមូលពន្ធ មានទីលំនៅផ្ទះលេខ D84 Eo ផ្លូវលេខ១០ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ពីបទរំលោភលើទំនុកចិត្ត យកប្រាក់របស់ ធនាគារឯកជន មួយ និង ប្រាក់បង់ពន្ធ របស់ក្រុមហ៊ុនចំនួន៥៣ម៉ឺនដុល្លារ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ៕

To Top