ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង ៣ព្រះអង្គ ដែលព្រះមហាក្សត្រ ទើបត្រាស់បង្គាប់តែងតាំងថ្មី។
ពិធីស្រោចស្រពព្រះសុគន្ធវារី នឹងត្រូវប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក។ សម្តេចព្រះសង្ឃនាយករងទាំង ៣ព្រះអង្គ ដែលនឹងត្រូវនឹងស្រោចស្រព ព្រះសុគន្ធវារីនៅថ្ងៃនេះរួមមាន៖ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១, សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និងសម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ ។
![](https://dap-news.com/wp-content/uploads/2020/02/88320783_2811826968865782_308610562906914816_o-1024x586.jpg)
![](https://dap-news.com/wp-content/uploads/2020/02/87489293_2811826775532468_4223773127827521536_o-1024x767.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)